ក្រសួងទេសចរណ៍ជូនដំណឹងថានឹងមានបាតុភូតធម្មជាតិដ៏អច្ឆរិយៈ កើតឡើងនៅប្រាសាទអង្គរវត្តនៅប៉ុន្មានថ្ងៃខាងមុខនេះ!
នេះជាបាតុភូតមួយ ដែលកម្រកើតឡើង ហើយយើង ទាំងអស់គ្នា និងបានឃើញ ទិដ្ឋភាពដ៏
ស្រស់ស្អាត ពេលដែល បាតុភូតនេះ កើតឡើង ដោយយោងតាម ការជូនដំណឹង ពីក្រសួង
ទេសចរណ៍ ឲ្យបាន ជ្រាបថា នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2016 ចន្លោះវេលា ម៉ោង 4
ដល់ម៉ោង 6 នាទីព្រឹក ខាងមុខនេះ នឹងមានបាតុភូត ធម្មតាជាតិ ដ៏អច្ឆរិយៈមួយ
កើតឡើង នៅតំបន់ សៀមរាបអង្គរ ដោយព្រះសុរិយា នឹងរះឡើងចំ កណ្តាលពីលើ កំពូល
ប្រាសាទអង្គរវត្ត ដែលនេះជា បាតុភូតធម្មតាជាតិ ដ៏មហស្ចារ្យ កម្រមាន។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវ ដល់ប្រតិបត្តិករ ទេសចរណ៍
ការីទេសចរណ៍ ក្រុមហ៊ុន ទេសចរណ៍ និងភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ទាំងអស់មេត្តា
ចូលរួមទស្សនា និងផ្តិតយក ទិដ្ឋភាពដ៏ជាទី គយគន់នេះ អោយបាន ច្រើនកុះករ
ដើម្បីធ្វើ ការផ្សព្វផ្សាយ ចែករំលែក ពត៌មានគោលដៅ ទេសចរណ៍
កម្ពុជា ព្រះរាជាណា ចក្រអច្ឆរិយៈ ផ្តល់ភាព កក់ក្តៅដល់ ភ្ញៀវទេសចរ ទៅកាន់ ពិភពលោក តាមគ្រប់ មធ្យោបាយ ផ្សព្វផ្សាយ។
No comments:
Post a Comment